យើងបានដឹងហើយថា ក្រោយពេល Jaibreak រួច គឺតម្រូវអោយយើង ទៅតម្លើង Cydia ទៀត ។ ហើយមានកម្មវិធីមួយចំនួន គឺសំរាប់តម្លើង Cydia ។ ប៉ុន្តែវាមានភាពស៊ាំញាុំបន្តិច ។
ឥឡូវនេះក្រុមអ្នករចនា Smolk បានបង្កើតកម្មវិធីមួយឈ្មោះ iNstall cydia for after jb Pangu ដែលអាចតម្លើង Cydia បានដោយងាយស្រួល នឹងលឿន ។ តោះ ! សាកល្បងទាំងអស់គ្នា :
តម្រូវការ :
- ឧបករណ៏ ( iPhone ,iPad ,iPod Tuch... ) ដែលកំពុងដំនើរការនៅលើជំនាន់ 8.x ។ ចូលទីនេះ ដើម្បីទាយយក iOS 8.1
- ត្រូវបាន Jailbreak រួចរាល់ ( មិនទាន់មាន Cydia ) ។ ចូលទីនេះ ដើម្បីទាយយកកម្មវិធី Jailbreak ( សំរាប់ Windows )
- កម្មវិធី iNstall cydia for after jb Pangu ទាញយក
- ត្រូវមានឧបករណ៏ Router Wifi
ខាងក្រោមនេះ គឺជាវិធីតម្លើង :
- ភ្ជាប់ឧបករណ៏ទៅនឹង កុំព្យូរទ័រ
- បើកកម្មវិធី Pangu8_v1.0.1 រួចធ្វើការ Jailbreak
- នៅពេលដែលធ្វើការ Jailbreak រួចរាល់ហើយ ។សូមភ្ជាប់ឧបករណ៏ជាមួយនឹង Wifi
- បើកកម្មវិធី iNstall cydia for after jb Pangu ដែលនៅលើកុំព្យូទ័រ ( គ្រាន់តែបើកប៉ុណ្ណោះ )
- ចូលទៅកាន់ឧបករណ៏វិញ ហើយបើកកម្មវិធី Pangu រួចហើយធ្វើការតម្លើង OpenSSH / install
- នៅពេលដែលបានតម្លើង OpenSSH រួចរាល់ ។ សូមចូលទៅកាន់កម្មវិធី iNstall cydia for after jb Pangu ដែលនៅលើកុំព្យូទ័រ រួចធ្វើការ Run install cydia នៅពេលនោះវានឹងចេញនូវផ្ទាំង Comment ហើយសូមធ្វើការរងចាំរហូតដល់វាអោយយើងវាយនូវអក្សរ (U)pdate, (A)dd, Ca(n)cel, (C)opy key, (S)kip:
- សូមធ្វើការវាយនូវអក្ស U ។ពេលនោះវានឹងដំនើរការរហូតដល់ចប់
ប្រភពដើម : https://detalka.biz/forum/topic/97-kak-sdelat-dzheilbreik-ios-8x-s-pomoschiu-pangu/#entry146
កែរសំរួលដោយ iBStore
សូមអភ័យទោសចំពោះកំហុសដោយអចេតនា !
No comments:
Post a Comment