ងាយស្រួលតម្លើង Cydia ជាមួយនឹងកម្មវិធី iNstall cydia for after jb Pangu






     យើងបានដឹងហើយថា ក្រោយពេល Jaibreak រួច គឺតម្រូវអោយយើង ទៅតម្លើង Cydia ទៀត ។ ហើយមានកម្មវិធីមួយចំនួន គឺសំរាប់តម្លើង Cydia ។ ប៉ុន្តែវាមានភាពស៊ាំញាុំបន្តិច ។
​​     ឥឡូវនេះក្រុមអ្នករចនា Smolk បានបង្កើតកម្មវិធីមួយឈ្មោះ iNstall cydia for after jb Pangu​ ដែលអាចតម្លើង Cydia បានដោយងាយស្រួល នឹងលឿន ។ តោះ ! សាកល្បងទាំងអស់គ្នា :

     តម្រូវការ :

  •    ឧបករណ៏ ( iPhone ,iPad ,iPod Tuch... ) ដែលកំពុងដំនើរការនៅលើជំនាន់​ 8.x  ។ ចូលទីនេះ​ ដើម្បីទាយយក iOS 8.1
  •    ត្រូវបាន Jailbreak រួចរាល់ ( មិនទាន់មាន Cydia ) ។ ចូលទីនេះ​ ដើម្បីទាយយកកម្មវិធី Jailbreak (​ សំរាប់ Windows )
  •    កម្មវិធី iNstall cydia for after jb Pangu​ ទាញយក
  • ត្រូវមានឧបករណ៏ Router Wifi

     ខាងក្រោមនេះ គឺជាវិធីតម្លើង :

  1.    ភ្ជាប់ឧបករណ៏ទៅនឹង កុំព្យូរទ័រ
  2.    បើកកម្មវិធី Pangu8_v1.0.1 រួចធ្វើការ Jailbreak
  3.    នៅពេលដែលធ្វើការ Jailbreak រួចរាល់ហើយ ។សូមភ្ជាប់ឧបករណ៏ជាមួយនឹង Wifi
  4.    បើកកម្មវិធី iNstall cydia for after jb Pangu​​ ដែលនៅលើកុំព្យូទ័រ ( គ្រាន់តែបើកប៉ុណ្ណោះ )
  5.    ចូលទៅកាន់ឧបករណ៏វិញ ហើយបើកកម្មវិធី​ Pangu រួចហើយធ្វើការតម្លើង OpenSSH / install


  6.    នៅពេលដែលបានតម្លើង OpenSSH រួចរាល់ ។ សូមចូលទៅកាន់កម្មវិធី iNstall cydia for after jb Pangu ដែលនៅលើកុំព្យូទ័រ រួចធ្វើការ Run install cydia
    នៅពេលនោះវានឹងចេញនូវផ្ទាំង Comment ហើយសូមធ្វើការរងចាំរហូតដល់វាអោយយើងវាយនូវអក្សរ (U)pdate, (A)dd, Ca(n)cel, (C)opy key, (S)kip:
  7.    សូមធ្វើការវាយនូវអក្ស U ។ពេលនោះវានឹងដំនើរការរហូតដល់ចប់


          កែរសំរួលដោយ iBStore

   សូមអភ័យទោសចំពោះកំហុសដោយអចេតនា !